ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦, August 6, 2026
លោក រឿង ផៃរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តមណ្ឌលគិរីបានចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការវិនិយោគខេត្ត ស្តីពីការ ពិនិត្យ និងផ្តល់យោបល់ ការចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់(គ.ល.គ)គម្រោងវិនិយោគកសិកម្មដាំដុះ និងរោងចក្រកែច្នៃកាហ្វេរបស់ក្រុមហ៊ុន គិរី ហាយលែន ហេរីថេជ ត្រេឌីង ឯ.ក នៅខេត្តមណ្ឌលគិរី ក្រោមអធិបតីភាព ឯកឧត្តម គង់ គឹមនី អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរី។ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំសាលាខេត្តមណ្ឌលគិរី។